ដែលយើងមាន

សម្ព័ន្ធយុជនគ្មានគ្រឿងញៀនត្រូវបានបង្កើតក្នុងឆ្នាំ 2012 ដោយជាអង្គការការពារសហគមន៍និងការផ្តើមប្រសើរ (CPWI) ធ្វើការទៅលើការរារាំងលើប្រើប្រាស់ជាតិអាកុលនិងថ្នាំញៀនផ្សេងៗ ក្នុងចំណោមសិស្សអនុវិទ្យាល័យនិងវិទ្យាល័យ នៅក្នុងផ្នែកនៃ White Center និង North Highline ក្នុងតំបន់ King Country ជាពិសេស អនុវិទ្យាល័យ Cascade និងសាលាបីទៀតនៅក្នុង Evergreen Campus។

តាមរយៈកម្មវិធីនិងគម្រោងជាច្រើនដែលបានអនុវត្តន៍ ដោយសហការជាមួយដៃគូសម្ព័ន្ធភាពនៅសាលារៀន និងសហគមន៍ យើងបានផ្តល់អោយយុវជននូវវិធីសាស្រ្តជាវិជ្ជមានផ្សេងៗទៅនឹងការប្រើប្រាស់អាកុល ថ្នាំជក់និងថ្នាំញៀន។ វាមានដូចជា រាត្រីសម្រាប់អាណាព្យាលបាលនិង Open Houses នៅតាមអនុវិទ្យាល័យនិងវិទ្យាល័យ ការតាំងពិពណ៌សុខភាពនៅសាលារៀននិងក្នុងសហគមន៍ ជំនួយនិងការឧបត្ថម្ភនៃក្រុមការពារ និងសកម្មភាពនៅសាលារៀន យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសហគមន៍ទូលំទួលាយ ការប្រជុំសហគមន៏ និងការស្ទង់មតិ។

កម្មវិធីសាលារៀននៅអនុវិទ្យាល័យ Cascade និង Evergreen Campus ត្រូវបានសម្របសម្រួលដោយអ្នកជំនាញការការពារ/អន្តរាគមន៍ Navos (PI’s) និងជំនួយការសិស្សម្នាក់ជួលដោយសេវាកម្មអប់រំសមស្របសង្កាត់ Puget (PSESD)។

ពត៌មានសហគមន៍

សហគមន៍ White Center/North Highline គឺជាសហគមន៍ដែលមានវប្បធម៌ចម្រុះជាច្រើន ដែលផ្សំឡើងដោយជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ប្រជាជនគ្រប់ពណ៌សម្បុរ ជនជាតិភាគតិច ប្រទេសដើមកំណើត និងភាសានិយាយផ្សេងៗ។ វាជាសហគមន៏ពេញដោយយុវភាព ដែលច្រើនជាង 40% នៃកុមារនិងក្មេងជំទង់ក្នុង King Country រស់នៅក្នុង South King Country។

ភាពចម្រុះនេះក៏បង្កើតជាភាពប្រឈមទៅលើសមាជិកសហគម៍ ក្នុងសាលារៀននិងសកម្មភាពសហគមន៍នៅក្រៅតំបន់ជាតិសាសន៍របស់ពួកគេ។ ភាគច្រើននៃជនអន្តោប្រវេសន៍និងជនភៀសខ្លួន និយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅគេហដ្ឋាន៖ ជាទួទៅជាងគឺ អេស្បាញ សូម៉ាលី វៀតណាម និងខ្មែរ/កម្ពុជា។ អ្នកដែលនៅបានយូរតែមានចំនួនតិចនៃប្រជាជនមកពីកោះនៅតំបន់ប៉ាស៊ីហ្វិក និងជនជាតិអាមេរិកកាត់អាព្រិច កំពុងជួបប្រទះនៃការហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសនៅតំបន់អាព្រិកនិងអារ៉ាប់។

ដោយសារកម្រិតនៃភាពក្រីក្រខ្ពស់ បានកម្រិតការទទួលបានការថែរក្សាសុខភាព ឱកាសការងារមានកម្រិត កង្វះសាមគ្គីភាពក្នុងសហគមន៍ ភាពចុះសម្រុងនិងភាពផ្សេងគ្នានៃអន្តរវប្បធម៌ដែលមានក្នុងតំបន់។ វាក៏មានកង្វះការជំរុញទៅសាលារៀនដែរ។ ជាឧទាហរណ៏ សិស្សថ្នាក់ទីប្រាំបីក្នុងសង្កាត់សាលារៀន Highline មានការប្រឈមខ្ពស់ទៅនឹងការប្រើប្រាស់សារធាតុជាងសិស្សនៅក្នុង King Country ជាសរុប។

ខណៈពេលសហគមន៍មិនបានការការពារទីតាំងបង្កើតកញ្ឆាទេនោះ មានឱសថស្ថានលក់កញ្ឆាជាវេជ្ជសាស្រ្តមួយចំនួនបានបោះទីតាំងក្នុងសង្កាត់ជំនួញចំបងរបស់ White Center ដែលធ្វើអោយមានកង្វល់ទៅលើការទទួលបានកញ្ឆាដោយយុវជន ព្រមទាំងការផ្លាស់ប្តូរវិធានសហគមន៍ដែលគាំទ្រការប្រើប្រាស់ថ្នាំញៀន។

ទោះបីយ៉ាងនេះក៏ដោយ សហគមន៍ដែលទទួលបានប្រយោជន៍ពីកម្មវិធីនិងសេវាកម្មផ្សេងៗ ទាំងក្នុង

សហគមន៍និងតាមរយៈសង្កាត់សាលារៀន Highline បានផ្តោតលើការផ្តល់អោយគ្រួសារនិងយុវជននូវវិធីសាស្រ្តត្រឹមត្រូវនិងឆ្លាតវ័យផ្សេងៗដើម្បីប្រើប្រាស់សារធាតុថ្នាំ។